ចិញ្ចឹមក្មេងតូចៗដើម្បីប្រកបរបរសុំទាន

20 07 2009

ភ្នំពេញៈ ការសុំទានដោយប្រើកូនក្មេងតូចៗជាធ្នាក់ បានក្លាយជាមុខរបរមួយដែលជនខិលខូចមួយចំនួន កំពុងប្រើដើម្បីទទួលបានផល ប្រយោជន៏ផ្ទាល់ខ្លួន ហើយមិនទាន់មានអាជ្ញាធរណាមួយអើពើអំពីបញ្ហានេះនៅឡើយទេ។

បើយើងធ្វើដំណើរតាមដងផ្លូវនានាក្នុងទីក្រុងភ្នំពេញ នោះយើងនឹងឃើញក្មេងៗជាច្រើន ដើរសុំទាននៅ តាមផ្លូវ ដោយសកម្មភាពនេះបានកើតឡើងជារៀងរាល់ថ្ងៃ ជាពិសេសនៅតាមម្តុំភ្លើងស្តុបមួយចំនួនដូច ជាស្តុបបូកគោ ស្តុបទួលគាក ស្តុបអាងទឹកអូឡាំពិកជាដើម។

ក្មេងខ្លះត្រូវបានគេបង្ខំអោយនៅឈរហាលភ្លៀងដោយមិនមានស្លៀកសម្លៀកបំពាក់អ្វីទាំងអស់ដើម្បី សុំទាន។ ការដែលគេប្រើក្មេងអោយមកសុំបែបនេះ គឺដើម្បីអោយយើងកើតមានសេចក្តីអាណិតដល់ ក្មេងទាំងនោះ នឹងផ្តល់លុយច្រើនដល់ពួក គេ។

បើយើងធ្វើការសង្កេតមើលអោយបានដិតដល់ នោះយើងនឹងឃើញថា ការសុំទានបែបនេះគឺជាមុខរបរ ប្រចាំថ្ងៃរបស់ជនទាំងនោះហើយក្មេងទាំងអស់បានស្ថិតនៅក្រោមការចិញ្ចឹម និងគាបសង្កត់ពីមេខ្លោង រឺ ឪពុកម្តាយរបស់ពួកគេ ដោយមេក្លោងទាំងនោះអោយពួក ក្មេងៗដើរសុំលុយអោយបានតាមចំនួនដែល គេបានកំនត់ក្នុងមួយថ្ងៃៗ។

លើសពីនេះទៅទៀត ក្មេងៗទាំងនោះត្រូវបានគេដោះដូរដូចជាទំនិញ ដោយជនខ្លះខ្ចីក្មេងគ្នាយកទៅរក សីដើម្បីទទួលបានលុយច្រើន។បើសិនជាយើងឃើញក្មេងគួរអោយអាណិតម្នាក់នៅតាមដងផ្លូវ ហើយ យើងសុំក្មេងនោះដើម្បីយកមកចិញ្ចឹម នោះមេក្លោង ឬឪពុកម្តាយរបស់ក្មេងនោះនឹងមិនព្រមប្រគល់អោយ យើងឡើយ ទោះបីជាគេត្អូញត្អែរថាគេគ្មានលទ្ធភាពចិញ្ចឹមក្មេងនោះក៏ដោយ ព្រោះក្មេង នោះគឹជាទុនក្នុង ការប្រកបមុខរបររបស់គេ។

ប្រសិនបើបញ្ហានេះនៅតែកើតឡើងជារៀងរាល់ថ្ងៃ នោះផលអាក្រក់ជាច្រើននឹងអាចប៉ះពាល់ដល់សង្គម យើង ព្រោះទង្វើនេះគឺជាការបោកប្រាស់ម្យ៉ាងដោយប្រយោល ហើយវានឹងបង្ករអោយមានភាពរញ៉េរញ៉ៃ ដល់សង្គមថែមទៀតផង។ វាអាចប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង ខណៈពេលដែលរាជរដ្ឋាភិបាល ក៏ ដូចជាសាលាក្រុងកំពុងខិតខំកែលំអរជាបន្តបន្ទាប់។

មិនត្រឹមតែប៉ុណ្ណោះ វាគឺជាការរំលោភមួយយ៉ាងធ្ងន់ទៅលើសិទ្ធកុមារអន្តរជាតិ ដែលប្រទេសកម្ពុជាបាន ទទួលស្គាល់ និងអនុវត្តជាយូរណាស់មកហើយ។

លើសពីនេះទៅទៀត វាក៏អាចប៉ះពាល់ដល់អារម្មណ៏ភ្ញៀវទេសចរដែលបានមកទស្សនាក្នុងប្រទេសកម្ពុជា ផងដែរ ព្រោះនៅពេលដែលគេឃើញក្មេងទាំងនោះ គេនឹងគិតថាទីក្រុងនេះគ្មានសណ្តាប់ធ្នាប់ បណ្តាយ អោយមានអ្នកសុំទានគ្រប់ទីកន្លែង ជាពិសេសអ្នកសុំទាន ទាំងនោះជាក្មេងដែលមិនទាន់គ្រប់អាយុទៀតផង។

ជាធម្មតា មនុស្សភាគច្រើននិយាយថា “បើសិនយើងមិនអោយលុយទៅអ្នកសុំទាន នោះក៏គ្មានអ្នកសុំទាន ដែរ” តែដោយនេះជាមនោសចេ្ចតនារបស់មនុស្ស ការអាណិតនិងផ្តល់ប្រាក់ដល់អ្នកសុំទានតែងកើតឡើង ជារឿងធម្មតា ដូច្នេះដើម្បីទប់ស្កាត់បញ្ហានេះ អាជ្ញាធរដែលពាក់ព័ន្ធគួរមានវិធានការណាមួយដែលមាន ប្រសិទ្ធិភាពធ្វើការដោះស្រាយចំពោះបញ្ហានេះ ព្រោះបើនៅតែមិនអើពើទៀតនោះ វាអាចប៉ះពាល់ដល់ទាំង ប្រជាជន និងទាំងសង្គមជាតិទាំងមូល៕ 

Advertisement

Actions

Information

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s




Follow

Get every new post delivered to your Inbox.